កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង លើ សេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៣
សម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
សម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
សម្ដេច​ធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានជាតិ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង លើ សេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៣

2026/11/20 05:18:56 pm
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងរបាយការណ៍ចំនួន១ និងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន២។សេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ នេះរួមមាន ១. សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ២. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចស ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ៣. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋ ប្រជាមានិតចិន។យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ចំពោះសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់ មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ គឺជារបាយការណ៍ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាជូនធុរជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយមានវិសាលភាពគ្របដណ្តប់វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់។ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចស ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៖ កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រួមមាន ២៥មាត្រាត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតក្របខ័ណ្ឌ គាំទ្រ និងជំរុញការអនុវត្តវិធានការនៃកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដោយផ្អែកលើការផ្លាស់ប្តូរទិន្នន័យ និងឯកសារពាណិជ្ជកម្មនៅក្នុងទម្រង់អេឡិចត្រូនិក។ ក្របខ័ណ្ឌគាំទ្រនេះ មានគោលដៅដោះស្រាយបញ្ហាប្រឈម ក្នុងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនតាមរយៈ ទី១. ការកាត់បន្ថយនូវរបាំងផ្នែកគតិយុត្តនិងបច្ចេកទេស ទី២. ការ កាត់បន្ថយថ្លៃធ្វើពាណិជ្ជកម្ម ទី៣. ការបំពេញបន្ថែមក្នុងការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មក្រោម ក្របខ័ណ្ឌ WTO និង ទី៤. ការកាត់បន្ថយគម្លាតអភិវឌ្ឍរវាងប្រទេសក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋ ប្រជាមានិតចិន៖ ពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ មានចំនួន ៦មាត្រា និងបរិសិដ្ឋ មាន ១៤ជំពូក ក្នុងនោះ ៤ជំពូកត្រូវបានធ្វើវិសោធនកម្ម ៥ជំពូកទៀតរក្សាទុកដដែល និងបន្ថែមជំពូកថ្មីចំនួន៥។ ពិធីសារនេះមានគោលបំណងសំខាន់ៗ ដូចជា៖ក. ដាក់បញ្ចូលនូវជំពូកថ្មីចំនួន៥ រួមមាន (១) ការប្រកួតប្រជែង និងកិច្ចការពារ អ្នកប្រើប្រាស់ (២) សេដ្ឋកិច្ចឌីជីថល (៣)សេដ្ឋកិច្ចបៃតង (៤) ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និង (៥) សហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានកែសម្រួលនិងបញ្ចូលធាតុចូលដែលមានតម្លៃបន្ថែមលើជំពូកស្តីពីនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម ស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម អនាម័យនិងភូតគាម អនាម័យ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស ដែលនឹងផ្តល់ផលប្រយោជន៍ដល់បណ្តាភាគីទាំងអស់ រួមទាំងកម្ពុជា ក្នុងការពង្រីកនិងធ្វើទំនើបកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គងតំបន់និងសកល ដើម្បីបង្កើនភាពប្រកួតប្រជែង និងភាពធន់រឹងមាំ។ខ. ឆ្លុះបញ្ចាំងអំពីតម្រូវការចាំបាច់ក្នុងការធ្វើទំនើបកម្មកិច្ចព្រមព្រៀងនិងពន្លឿនការស្តារឡើងវិញក្រោយវិបត្តិនៃជំងឺរាលដាលជាសកល ដោយពិចារណាលើបម្រែបម្រួលនៃនិន្នាការ ធុរកិច្ចទូទាំងពិភពលោក និងរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ ដើម្បីធានាឱ្យបាននូវការលើកកម្ពស់ដល់កិច្ចសម្រួល ពាណិជ្ជកម្ម និងវិនិយោគរវាងបណ្តាភាគី លុបបំបាត់រាល់របាំងមិនចាំបាច់ចំពោះការធ្វើពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងធានានូវបរិយាកាសពាណិជ្ជកម្មដែលប្រកបដោយតម្លាភាព និងអាចព្យាករណ៍បាន និងគ. ពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងសេដ្ឋកិច្ចរវាងបណ្តាភាគី ដើម្បីធានាថា ភាគីនីមួយៗអាចទទួលបានអត្ថប្រយោជន៍ជាអតិបរមាពី ការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព តាមរយៈយន្តការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលនឹងផ្តល់ ការគាំទ្រ និងជំនួយបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយ និងកសាងសមត្ថភាពស្ថាប័ន លើកកម្ពស់កិច្ចសហប្រតិបត្តិការ និយតកម្ម ព្រមទាំងបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ជាអាទិ៍។ពិធីសារនេះផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា រួមមាន ១. ពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច ២. ទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេសកាន់តែទូលំទូលាយ ៣. បង្កើនថវិកាជាតិ ៤. ពង្រឹងវិស័យដែលមានស្រាប់ក្រោមជំពូក ចំនួន៤ ដើម្បីឆ្លើយតបកាន់តែប្រសើរចំពោះការវិវត្តនៃពាណិជ្ជកម្ម និងនិន្នាការសេដ្ឋកិច្ចក្នុងតំបន់និងសកល ៥. ពង្រឹងសក្តានុពលកំលាំងពលកម្ម សហគ្រិនភាពក្នុងស្រុក ៦. ការទទួលបាននូវជម្រើសទំនិញនិងសេវាកម្ម កាន់តែច្រើន និង ៧. បន្ថែមជំពូកថ្មីចំនួន៥ (ការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម) ដែលធ្វើឱ្យកិច្ចព្រមព្រៀងនេះ មានភាពទំនើប៕
សម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
2026/11/20 05:06:41 pm
សម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
2026/11/20 04:57:32 pm
សម្ដេច​ធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
2026/11/20 04:50:16 pm
សម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារ​ថៃឈ្លានពាន»
2026/11/20 03:54:29 pm

ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង លើ សេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៣

2026/11/20 05:18:56 pm
សម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
2026/11/20 05:06:41 pm
សម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
2026/11/20 04:57:32 pm
សម្ដេច​ធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
2026/11/20 04:50:16 pm
សម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារ​ថៃឈ្លានពាន»
2026/11/20 03:54:29 pm
ទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
2026/11/20 03:21:37 pm
ស្លាកស្នាមដ៏ឈឺចាប់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមឈ្លានពានថៃ កាលពីឆ្នាំ២០២៥
2026/11/20 03:12:22 pm

GS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា

2026/11/20 03:07:31 pm
សភាកម្ពុជា-រុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងពីរប្រទេសខណៈចំណងការទូតប្រទេសទំាងពីរ បានឈានដល់ខួប ៧០ឆ្នាំ
2026/11/20 02:59:25 pm
កម្ពុជា-អាមេរិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាមួយគ្នា និងប្ដេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគន្លឹះនានា
2026/11/20 02:50:39 pm
កសិករ និងអាជីករជាង ៣០០នាក់ ចូលរួមជំនួបស្វែងយល់ពីបច្ចេកទេសប្រើប្រាស់ជីកសិកម្មប្រកបដោយប្រសិទ្ធិភាព
2026/11/20 02:46:10 pm
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ​ លើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងឯកជន ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល
2026/11/20 02:35:07 pm
Bassac Lane តំបន់កម្សាន្តសម្បូរបែប ត្រៀម​លក្ខណៈ​រួចរាល់​សម្រាប់​ទទួល​ទេសចរ​នា​ឱកាស​បុណ្យអុំទូក
2026/11/20 02:22:09 pm
Smart Axiata ប្រកាសដាក់ឱ្យដំណើរការគម្រោង «ទឹកចិត្តតូចមួយ» ដើម្បីជួយដល់កុមារនិងជនមានពិការភាពនៅកម្ពុជា
2026/11/20 02:19:24 pm

ព័ត៌មានកីឡា

គ្រូភ្នំពេញស៊ីធីថាក្រុមនៅខ្វះខាត ខណៈគ្រូឈើតុំស្ដាយកូនក្រុមកាតក្រហម ក្រោយប្រកួតស្មើគ្នា ១-១

2026/11/20 12:32:14 pm
សហព័ន្ធទ្រីយ៉ាត្លុងរំពឹងរកបានធនធានថ្មីៗពីជើងឯកថ្នាក់ជាតិ ឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១
2026/11/20 12:06:52 pm
សៀមរាបហាក់មិនទាន់កក់ក្ដៅ ខណៈ​អ្នកចាត់ការ​ក្រុម​បាត់​ដំបង​ប្រាប់​មូល​ហេតុ​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​ជ​ម្រុះ​ពានសម្ដេចតេជោ-ថ្នាក់ជាតិ
2026/11/20 11:41:32 am
គ្រូ Port សរសើរព្រះខ័នរាជថា ខ្លាំងជាងក្រុមខ្លួន ខណៈលោក McConkey ទម្លាយ​ចំណុច​ពិសេស​ក្រោយឈ្នះ ៤-១
2026/11/20 11:00:48 am
គ្រូព្រះខ័នរាជ ប្ដេជ្ញាខ្ពស់ក្នុងនាមក្លិប​លេងតំណាងជាតិ និងប្រជាជន​​មុនជួបក្រុម Port FC របស់​ថៃ​យប់​នេះ
2026/11/19 11:10:12 am
អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បង្ហើបថា ធ្លាប់​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ក្នុង​អាជីព​បាល់ទាត់
2026/11/18 03:30:02 pm
គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា
2026/11/18 12:52:06 pm

ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ

2026/11/18 12:33:55 pm
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
2026/11/17 11:12:18 pm
Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ
2026/11/17 02:57:59 pm
គណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងកម្ពុជា អំពាវនាវកីឡាករ-កីឡាការិនី ចុះឈ្មោះ ចូល​រួម​រត់​ប្រណាំង​ជើងឯកថ្នាក់ជាតិ អបអរសាទរសន្តិភាព
2026/11/17 02:23:21 pm
ឆ្នាំ២០២៨ មិនមានកីឡាជាតិ តែជំនួសដោយការធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន
2026/11/17 12:04:37 pm
យុវជនកម្ពុជា ជួបមីយ៉ាន់ម៉ាបង្គ្រប់កិច្ច ក្រោយអស់ឱកាសប្រជែងកៅអីជុំបន្ដពាន U17 អាស៊ី
2026/11/17 11:11:26 am
វឌ្ឍនៈ បង្ហាញមោទនភាពក្នុងការរួមចំណែកជាមួយជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦
2026/11/17 10:40:45 am

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីជប៉ុន ស្ថិត​ក្នុង​ស្ថាន​ភាព​ចាក់ស្រេះ​ជាមួយរុស្ស៊ី និងចិន អំឡុង​ទស្សនកិច្ច នៅអាស៊ី

2026/11/20 05:19:29 pm
​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុង លើ សេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៣
2026/11/20 05:18:56 pm
​សមាជិកសភាអាមេរិក ជិត​មាន​កិច្ច​ព្រមព្រៀងហាមឃាត់រថយន្តចិន ប៉ុន្តែ​​លើកលែងក្រុមហ៊ុន Mercedes
2026/11/20 05:17:51 pm
​តុលាការកំពូលរបស់ UN សម្រេចថា មីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនរ៉ូហ៊ីងយ៉ា តែ​រដ្ឋាភិបាល​ចាត់ទុក​ថា អយុត្តិធម៌
2026/11/20 05:14:18 pm
​សម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
2026/11/20 05:06:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/20 03:31:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/19 04:44:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/20 12:42:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/19 04:59:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm