សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនមានមូលដ្ឋាននៅអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ILO បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
៤ខែដើមឆ្នាំនេះរាជរដ្ឋាភិបាលបានអនុម័តវិនិយោគ១២៨គម្រោងដែលមានទុនរហូតដល់ជាង២៥០០លានដុល្លារ
សប្តាហ៍ក្រោយសម្តេចធិបតីនឹងបន្តដើរទាក់ម៉ូយទៀតនៅប្រទេសកូរ៉េ និងខែក្រោយនៅប្រទេសសិង្ហបុរី

ព័ត៌មានជាតិ

កម្ពុជាចុះអនុស្សរណៈអនុវត្តគម្រោងកម្មវិធីការងារសមរម្យដំណាក់កាលទី៦ដើម្បីវិបុលភាពសង្គមកាន់តែប្រសើរដែលស្របនឹងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០

2024/05/11 09:17:54 am
រាជរដ្ឋាភិបាលតំណាងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក នៅរសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងកម្មវិធីការងារសមរម្យនៅកម្ពុជា ដំណាក់កាលទី៦ ឆ្នាំ២០២៤-២០២៨។ កម្មវិធីដែលប្រារព្ឋនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកស្រី Chihoko Asada-Miyakawa ឧបការរីអគ្គនាយកអង្គការអន្តរជាតិខាងការងារ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ ILO តំណាងកម្មករនិយោជិត និងតំណាងសមាគមនិយោជកផងដែរ។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីការងារសមរម្យជាច្រើនដំណាក់កាល កន្លងមកនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា ជាពិសេសការលើកកម្ពស់លក្ខខណ្ឌការងារ ការពង្រីករបបសន្តិសុខសង្គម និងការលើកកម្ពស់ផលិតភាពការងារ តាមរយៈកិច្ចសន្ទនាសង្គម និងយន្តការត្រីភាគី។ លោកជំទាវបន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយដៃគូសង្គម និងដៃគូអភិវឌ្ឍនានា ជាពិសេសអង្គការអន្តរជាតិខាងការងារក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ កម្ពុជាអាចបន្តរក្សាបាននូវស្ថិរភាពទីផ្សារការងារ, ការលើកកម្ពស់ជំនាញនិងផលិតភាពការងារ, លក្ខខណ្ឌការងារល្អប្រសើរ, កំណើនប្រាក់ឈ្នួលអប្បបរមា, ការពង្រីករបបសន្តិសុខសង្គម, ការពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ, ការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ និងការធានាបាននូវភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលសុទ្ធសឹងជាកត្តាគន្លឹះក្នុងការចូលរួមសម្រេចឱ្យបាននូវការងារសមរម្យស្របតាមតម្រូវការរបស់ប្រជាជនកម្ពុជា។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជន(ដែលជានិយោជក) និងកម្មករនិយោជិត(ដែលជាប្រភពកម្លាំងពលកម្ម) គឺជាដៃគូសង្គម ដែលមិនអាចខ្វះបាន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា គម្រោងកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា បានដើរតួរនាទីជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងផែនការសកម្មភាពដើម្បីជួយឱ្យកម្ពុជាសម្រេចបាននូវកំណើនការងារ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន។ លើសពីនេះ គម្រោងកម្មវិធីនេះក៏បានឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងដៃគូសង្គមក្នុងការដោះស្រាយបញ្ហាប្រឈមលើផ្នែកទីផ្សារការងារ ទំនាក់ទំនងវិជ្ជាជីវៈ នៅក្នុងប្រទេសកម្ពុជា និងជំរុញឲ្យប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវការងារសមរម្យកាន់តែច្រើន។ដោយឡែកតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត លោក សំ សឿន ប្រធានសហភាពពលកម្មកជាតិកម្ពុជា (NLC)វិញ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងជឿជាក់ថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ នឹងទទួលបានលទ្ធផលល្អប្រសើរ ហើយភាគីសហជីព នឹងបន្តចូលរួមសហការកាន់តែជិតស្និតជាមួយក្រសួងការងារ អង្គការ ILO និងគ្រប់ភាគីពាក់ព័ន្ឋបន្តទៀត ដើម្បីផ្ដល់ឱ្យវិស័យការងារនៅកម្ពុជាកាន់តែមានភាពរីកចម្រើន ជាពិសេសផ្តល់នូវវឌ្ឍនភាពលើការងារសមរម្យសម្រាប់កម្មករនិយោជិតលើគ្រប់វិស័យនិងប្រជាពលរដ្ឋកម្ពុជា។សូមបញ្ជាក់ថា កម្ពុជា គឺជាប្រទេសឈានមុខគេមួយ ក្នុងនាមជាសមាជិករបស់អង្គការអន្តរជាតិខាងការងារ ដែលបានអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ចំនួន៥ដំណាក់កាលរួចមកហើយតាំងពីឆ្នាំ២០០៥មក។ កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលថ្មីនេះត្រូវបានរៀបចំស្រប និងដើម្បីគាំទ្រដល់ការអនុវត្តការងារសមរម្យនៃចក្ខុវិស័យឆ្នាំ២០៣០ និងក្របខណ្ឌឆ្នាំ២០៥០ ដោយផ្តោតទៅលើការធ្វើឱ្យប្រសើរឡើងនូវយុត្តិធម៌សង្គម និងការលើកកម្ពស់ការងារសមរម្យសម្រាប់ទាំងអស់គ្នា, ស្តង់ដារការងារអន្តរជាតិ, ការងារសមរម្យនិងប្រកបដោយផលិតភាព, កិច្ចគាំពារសង្គម និងកិច្ចសន្ទនាសង្គម, យន្តការត្រីភាគី និងជំនាញលើការងារសមរម្យ, ការគិតគូរអំពីយេនឌ័រ, ពលកម្មកុមារ និងជនមានពិការភាព៕
វិនិយោគិនអាល្លឺម៉ង់បង្ហាញសុទិដ្ឋិនិយមក្នុងការពង្រឹង និងពង្រីកបណ្តាញធុរកិច្ចនិងស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមទៀតនៅកម្ពុជា
2024/05/11 07:04:52 am
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញបិទ “សិក្ខាសាលាសង្ខេបលទ្ធផលនៃការវាយតម្លៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ដោយប្រើឧបករណ៍វាយតម្លៃពីខាងក្រៅ JEE ឆ្នាំ២០២៤”
2024/05/10 04:56:18 pm
ព្រះសង្ឃ និពលរដ្ឋ គាំទ្រនិងរីករាយចំពោះការអភិរក្សផ្លូវអន្ទង់អាំងជើងភ្នំ ១៥០០ ជាឧទ្យានជាតិ
2024/05/10 04:31:38 pm
សម្ដេចធិបតី៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)
2024/05/10 04:23:13 pm

ព័ត៌មានអន្តរជាតិ

កងទ័ពណាតូហ្វឹកហាត់ នៅអេស្តូនី ដើម្បីទប់ទល់នឹងការវាយប្រហារ នាពេលខាងមុខ

2024/05/10 09:16:42 pm
អ្នកនយោបាយ និងអ្នកវិភាគអាល្លឺម៉ង់៖ ភាពតានតឹងផ្នែកនយោបាយក្នុងប្រទេស កំពុងកើនឡើង
2024/05/10 09:15:20 pm
ប្រជាជនហ្វីលីពីនខ្វែងគំនិតគ្នា ជុំវិញការអំពាវនាវឲ្យបណ្តេញអ្នកការទូតចិន ខណៈជម្លោះសមុទ្រចិនខាងត្បូងកើនឡើងកាន់តែខ្លាំង
2024/05/10 09:13:55 pm
យោធាចិន៖ ខ្លួនបានបណ្តេញនាវាពិឃាតអាមេរិក នៅសមុទ្រចិនខាងត្បូង
2024/05/10 09:11:43 pm
អ៊ុយក្រែន នឹងទទួលបានប្រព័ន្ធរ៉ុក្កែតចល័តរបស់អាមេរិក ដែលត្រូវចំណាយថវិកាដោយអាល្លឺម៉ង់
2024/05/10 06:28:12 pm
មន្ត្រីសំខាន់ៗព្រមានថា អ៊ីរ៉ង់នឹងត្រូវបង្ខំចិត្តផលិតអាវុធនុយក្លេអ៊ែរ ប្រសិនបើភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើង
2024/05/10 06:25:39 pm
តុលាការកំពូលឥណ្ឌា យល់ព្រមឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីឲ្យមេដឹកនាំបក្សប្រឆាំងធ្វើយុទ្ធនាការបោះឆ្នោត
2024/05/10 05:50:09 pm

លោក Borrell របស់ EU៖ អេស្ប៉ាញ និងអៀរឡង់ នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅថ្ងៃទី២១ ឧសភា

2024/05/10 05:49:07 pm
អង់គ្លេស នឹងមិនគាំទ្រប្រតិបត្តិការនៅទីក្រុងរ់ាហ្វា ដោយគ្មានផែនការច្បាស់លាស់ ក្នុងការជួយសង្គ្រោះមនុស្សទេ
2024/05/10 05:08:37 pm
ទីភ្នាក់ងារជំនួយ UN៖ មនុស្សប្រហែល ១១០.000នាក់ បានភៀសខ្លួនចេញពីទីក្រុងរ៉ាហ្វា
2024/05/10 05:06:15 pm
សុរិយរោគសម្លាប់មនុស្ស ៦១នាក់ នៅថៃ មកទល់ពេលនេះក្នុងឆ្នាំនេះ
2024/05/10 04:58:44 pm
ឥណ្ឌាជំរុញឲ្យម៉ាល់ឌីវដែលគាំទ្រចិន បន្ធូរបន្ថយភាពតានតឹង និងកែលម្អទំនាក់ទំនងដ៏តានតឹងរបស់ពួកគេឡើងវិញ
2024/05/10 04:15:01 pm
លីបង់ស្នើសុំជំនួយពីប្រទេសកាតា ដើម្បីជម្លៀសស្ត្រីលីបង់ ចេញពីតំបន់ហ្កាហ្សា
2024/05/10 03:48:28 pm
អ្នកភូមិវេសបែង មានអារម្មណ៍អស់សង្ឃឹម បន្ទាប់ពីអ្នកតាំងលំនៅអ៊ីស្រាអែល វាយប្រហារដោយកាំភ្លើង
2024/05/10 03:21:32 pm

ព័ត៌មានកីឡា

ពានបាល់ទះ ៤ស្មើ បញ្ចប់ដោយជោគជ័យ ជាមួយគំរូដ៏ល្អ សម្រាប់កីឡាករទូទាំងប្រទេស

2024/04/29 10:12:30 am
ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកលើកទី៥ ពានសម្ដេចតេជោ ហ៊ុន សែន ក្រោយខកខាន ៥រដូវកាល
2024/04/29 09:35:18 am
អបអរសាទរ! កម្ពុជា ឈ្នះមេដាយ ៧គ្រឿងពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ
2024/04/28 08:38:16 am
អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤
2024/04/07 09:50:02 am
គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am

រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា

2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am
ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន
2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាចុះអនុស្សរណៈអនុវត្តគម្រោងកម្មវិធីការងារសមរម្យដំណាក់កាលទី៦ដើម្បីវិបុលភាពសង្គមកាន់តែប្រសើរដែលស្របនឹងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០

2024/05/11 09:17:54 am
​វិនិយោគិនអាល្លឺម៉ង់បង្ហាញសុទិដ្ឋិនិយមក្នុងការពង្រឹង និងពង្រីកបណ្តាញធុរកិច្ចនិងស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមទៀតនៅកម្ពុជា
2024/05/11 07:04:52 am
​កងទ័ពណាតូហ្វឹកហាត់ នៅអេស្តូនី ដើម្បីទប់ទល់នឹងការវាយប្រហារ នាពេលខាងមុខ
2024/05/10 09:16:42 pm
​អ្នកនយោបាយ និងអ្នកវិភាគអាល្លឺម៉ង់៖ ភាពតានតឹងផ្នែកនយោបាយក្នុងប្រទេស កំពុងកើនឡើង
2024/05/10 09:15:20 pm
​ប្រជាជនហ្វីលីពីនខ្វែងគំនិតគ្នា ជុំវិញការអំពាវនាវឲ្យបណ្តេញអ្នកការទូតចិន ខណៈជម្លោះសមុទ្រចិនខាងត្បូងកើនឡើងកាន់តែខ្លាំង
2024/05/10 09:13:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/10 08:43:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/09 02:22:11 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/10 02:27:26 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am