គ្រូ​ភ្នំពេញ​ក្រោ​ន​គាំទ្រ​ការ​ជ្រើស​រើស​កីឡា​ការិនី​ឆ្នើម​ទៅ​ហាត់​នៅ​ចិន​ដើម្បី​ត្រៀម​ស៊ី​ហ្គេម

4

បាល់ទាត់៖ កញ្ញា ម៉ៅ សា​វីន គ្រូ​បង្វឹក​ក្រុមបាល់ទាត់​នារីនៃ​ក្លិប​ភ្នំពេញ​ក្រោ​ន ​បាន​បង្ហាញ​ការ​គាំទ្រ​ពេញទំហឹង ចំពោះ​ការ​ជ្រើស​រើស​កីឡា​ការិនី​ឆ្នើម ពី​ការប្រកួត​លី​គ​បាល់ទាត់​នារី​ទៅ​ហ្វឹកហាត់​នៅ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម​ផង និង​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង។​

គ្រូ​បង្វឹក​កម្រិត A-License បាន​បញ្ជាក់​ថា ប្រសិនបើ​សហព័ន្ធ​ជ្រើសរើស​ប៉ះ​កូន​ក្រុម​របស់​ខ្លួន កញ្ញា​គាំទ្រ​ឲ្យ​ពួកគេ​ទៅ​ហ្វឹកហាត់​នៅ​ចិន ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​បាន​ខ្លាំង សម្រាប់​ត្រៀម​ប្រកួត​តំណាង​ជាតិ។ ប៉ុន្តែ​ទន្ទឹម​ជាមួយគ្នា ក្លិប​ក៏​គោរព​ការសម្រេចចិត្ត​របស់​សាមីខ្លួន និង​អាណាព្យាបាល​របស់​ពួកគេ​ផង​ដែរ។​ ចាប់អារម្មណ៍​ការប្រកួត​លី​គ​បាល់ទាត់​នារីឆ្នាំ​២០២០ វិញ មក​ទល់​ពេល​នេះ​បាន​ដំណើរការ​ចំនួន ៣​សប្ដាហ៍​មក​ហើយ ស្រប​ពេល​ក្រុមបាល់ទាត់​នារី​ភ្នំពេញ​ក្រោ​នកំពុង​ឈរ​លេខ​៥ និង​មាន ៥​ពិន្ទុ បន្ទាប់ពី​ឆ្លងកាត់ ៣​ប្រកួត​ឈ្នះ១ និង​ស្មើ២ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​កំពង់ស្ពឺ​-​ណាហ្គា​វើ​លដែល​ឈរ​កំពូល​តារាង និង​មាន ៩​ពិន្ទុ​ពេញ៕

អត្ថបទ លី ឈុន​ឡា