សម្តេចធិបតីអះអាងជាថ្មីថាកម្ពុជាមិនស្លាប់ដោយសារតែគេបិទព្រំដែននោះទេ
សម្ដេចធិបតីជំរុញការគាំទ្រផលិតផលជាតិដើម្បីជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូងដ៏មានសារៈសំខាន់
សម្ដេចធិបតី៖ ក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ
សម្តេចធិបតី អំពាវនាវដល់ ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណាក្ដី

ព័ត៌មានជាតិ

ថ្ងៃសម្រាកបុណ្យអុំទូក៖ ពលរដ្ឋនាំគ្រួសារពីខេត្តមកឈ្វេងយល់ប្រវត្តិសាស្រ្ដនៅសារមន្ទីរជាតិ

2026/11/24 01:29:08 pm
នៅ​ក្នុងឱកាស​ថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អក​អំបុក​នេះ ប្រជាពលរដ្ឋ ស្កាត់នាំក្រុមគ្រួសារពីបណ្ដាខេត្ត មកឈ្វេងយល់​ប្រវត្តិសាស្រ្ដ​នៅ​សារ​មន្ទីរជាតិ​ រាជធានីភ្នំពេញ។ ពលរដ្ឋរស់នៅខេត្តកំពត និងខេត្តលណ្ដាល បានប្រាប់ BTV នៅថ្ងៃទ២៤ ខែវិច្ឆិកា ឆ្នាំ២០២៦​នេះ​​ថា ក្នុងឱកាសថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ពួកគាត់​សម្រេច​ចិត្ត​នាំ​ក្រុម​គ្រួសារ​មក​លេងភ្នំពេញ ដើម្បីទស្សនាទីតាំងប្រវត្តិសាស្រ្ដមួយចំនួន ពិសេសគឺនៅសារមន្ទីរជាតិ ដែលកំពុង តាំងពិព័រណ៌គ្រឿងអលង្ការបុរាណ។ ពួកគាត់ប្រាប់ថា ការនាំក្រុមគ្រួសារ មក​មើល​ការ​តាំង​ពិព័រណ៍ គ្រឿងអលង្ការបុរាណ ដែលជាមរតកដូនតា នៅសារមន្ទីរជាតិព្រោះចង់ឱ្យកូន និងចៅ បានឃើញ និងស្គាល់រតនវត្ថុខ្មែរ ដើម្បីឱ្យពួកគេចូលរួមថែរក្សា អភិរក្សមរតកដូនតាឱ្យគង់វង្សទៅថ្ងៃអនាគត។ លោកស្រី យ៉ង់ ប៉ូលី ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងជាអតីតគ្រូបង្រៀន បានប្រាប់ BTV នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា លោកស្រី​បាន​ប្រាប់​ឱ្យ​កូន​ស្រី​ជូន​មក​ទស្សនា ​រតនវត្ថុរបស់ដូនតាខ្មែរ ដែលរកឃើញពីតំបន់នានា និងយកពីបរទេសត្រឡប់​មក​កម្ពុជា​វិញ​។ លោកស្រីមានអារម្មណ៍ក្ដុកក្ដួលខ្លាំង ស្រណោះសម្បត្តិជាតិដែលបាក់បែកពីកន្លែងដើម ប៉ុន្ដែ​លោកស្រីក៏មានមោទនភាពខ្លាំងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំ​ប្រមូល​ផ្ដុំ​រតន​វត្ថុ​ដែល​ជា​សម្បត្តិ​ជាតិមកពីគ្រប់ទីកន្លែង។ លោកស្រី យ៉ង់ ប៉ូលី ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងជាអតីតគ្រូបង្រៀន ៖ «ខ្ញុំ​ចង់​ឃើញ វត្ថុបុរាណខ្មែរមានអ្វីខ្លះ។ តាមពិតខ្ញុំធ្លាប់ឃើញហើយ តែមិនទាន់អស់​ព្រោះរ​ដ្ឋ​រក​ឃើញ​ថ្មី​ៗ​ទៀត ដោយសារថ្ងៃនេះបុណ្យអុំទូកផង កូនសម្រាកការងារ»។ លោកស្រី ពេជ្រ ពលរដ្ឋរស់នៅខេត្តកំពត ប្រាប់ថា លោកស្រី​មិន​ធ្លាប់បាន​មក​ដល់​សារ​មន្ទីរជាតិ​នេះ​ទេ ​ហើយឆ្លៀតឱកាសបុណ្យអុំទូកកូនឈប់សម្រាកការងារ អ្នកស្រីក៏ឆ្លៀតម​ក​ឱ្យបាន​ម្ដង​មើល​ពី​រតនវត្ថុដែលជាសម្បត្តិជាតិ។ អ្នកស្រីប្រាប់ថា អារម្មណ៍រំភើបដែល​បាន​ឃើញ​មរតក​បន្សល់​ពី​ដូន​តាម​កបែបនេះ។ លោកស្រី ពេជ្រ ពលរដ្ឋរស់នៅខេត្តកំពត ៖«ខ្ញុំនៅកំពត ថ្ងៃនេះខ្ញុំ​មក​មើល​នៅ​សារមន្ទីរជាតិ​មើល​វត្ថុ​បុរាណ​ពីសង្គចាស់។ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ខ្ញុំមិនដែល​បាន​មក​ទេ​តាំង​ពី​ក្មេង​មក​ដល់​អាយុ​ជាង ៧០ឆ្នាំនេះទើបបានមក។ ខ្ញុំបានឃើញតាមទូរស័ព្ទ គេបើកឱ្យចូលមើលវត្ថុបរាណ ទោះ​អត់លុយក៏មកដែរ។ ការបង្ហាញបែបនេះធ្វើឱ្យយុវជននឹងចូលរួមថែរក្សាការពារឱ្យគង់វង្ស»។ លោក សុន ចាន់រតនៈវិសាល យុវជនរស់នៅរាជធានីភ្នំពេញ ប្រាប់ថា លោក​ចង់​មក​ឃើញ​ផ្ទាល់​ពី​សិលា​ចរិត​បុរាណ និងរតនវត្ថុដែលបព្វបុរសបន្សល់ទុកមក។ សម្រាប់លោក​ពិត​ជា​មាន​មោទនភាព​ចំពោះស្នាដៃរបស់ដូនតា។ ក្នុងនាមយុវជនលោក នឹងបន្តចូលរួមផ្សព្វផ្សាយ អភិរក្សម​រតក​ដូនតាឱ្យគង់វង្សបន្តទៅថ្ងៃអនាគត។ លោក សុន ចាន់រតនៈវិសាល យុវជនរស់នៅរាជធានីភ្នំពេញ ៖«ខ្ញុំចាប់​តាំង​ពី​បោះ​ជំហាន​ចូល​ដល់​ក្នុង​សារមន្ទីរជាតិ ពិតជាមានអារម្មណ៍មោទនភាពខ្លាំង ដែលបានឃើញមរតករបស់ដូនតា។ ហើយ​តាមដែលខ្ញុំបានដើរមើលឃើញថា អស្ចារ្យ មិនថា ផ្ទាំងសិលាចរិក និងរូបសំណាក់ គឺល្អខ្លាំង​។ ខ្ញុំឃើញថា មរតកដូនតាដែលអាចបន្សល់ទុកមកបាន គឺព្រោះរាជរដ្ឋាភិបាល​ខិត​ខំ​ខ្លាំង ​ទើបអាចទុកឱ្យពលរដ្ឋ ពិសេសយុវជនដូចខ្ញុំបានឃើញពេលនេះ។ ខ្ញុំក៏ដូច​ជា​យុវជន​ផ្សេង​ៗ​ទៀត​ ប្ដេជ្ញាចូលរួមថែរក្សាសម្បត្តិជាតិនេះឱ្យគង់វង្ស»។ ពលរដ្ឋខ្មែររស់នៅប្រទេសបារាំង បានបង្ហាញអារម្មណ៍មោទនភាព នៅពេលបានមកឃើញផ្ទាល់ នៅ​រតនវត្ថុរបស់បព្វបុរសជាច្រើនសម័យកាលនៅសារមន្ទីរជាតិពេលនេះ។ អាណិកជន​ខ្មែរ​នៅ​បារាំង​ បានផ្ញើសារដល់ពលរដ្ឋខ្មែរកំពុងរស់នៅបរទេសផ្សេងៗទៀត មកលេងប្រទេស​កំណើត​មើល​ពី​ការអភិវឌ្ឍជាតិដែលកំពុងរីកច្រើនក្រោមម្លប់សន្តិភាព។ លោកស្រី សម ស៊ីផន ពលរដ្ឋខ្មែររស់នៅប្រទេសបារាំង ៖«ខ្ញុំថាជាឱកាសល្អបំផុត ដែល​បង្ហាញ​ឱ្យ​ពលរដ្ឋ​បានឃើញ នូវវត្ថុបុរាណរបស់ខ្មែរ។ ខ្ញុំឃើញខាងក្នុង​មាន​បង្ហាញ​នូវ​សម្បត្តិ​មហា​សាល​របស់​ខ្មែរ ខ្ញុំជឿជាក់ថា កូនខ្មែរនឹងថែរក្សាវប្បធម៌ មរតកដូនតាបានល្អទៅមុខទៀត។ សូមអរគុណ​រាជ​រដ្ឋាភិបាលដែលខិតខំការពារ និងស្វះស្វែងរកត្រឡប់​មក​វិញ​នូវ​សម្បត្តិ​ជាតិ​ដែល​បាន​រសាត់​អណ្ដែត​ពី​ប្រទេសយើងទៅ»។ លោក ម៉ម ប៊ុនថាន់ ពលរដ្ឋខ្មែររស់នៅប្រទេសបារាំង ៖«ខ្ញុំសប្បាយ​ចិ​ត្តបា​ន​ឃើញ​នៅ​សម្បត្តិ​របស់​បុព្វបុរសនៅទីនេះ។ ខ្ញុំសូមអំពាវនាវឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស ពិសេសយុវជន មក​លេង​កម្ពុជា មកមើលការអភិវឌ្ឍ និងឈ្វេងយល់ពីប្រវត្តិសាស្រ្ដខ្មែរ ដើម្បីចូលរួមថែ​រក្សា​ប្រពៃណី​វប្បធម៌ និងមរតកដូនតាឱ្យគង់វង្ស»។ សកម្មភាព នៃការនាំក្រុមគ្រួសារមកឈ្វេងយល់ប្រវត្តិសាស្រ្ដនាឱកាសបុណ្យជាតិដ៏ធំនេះ បាន​ឆ្លុះ​បញ្ចាំង​ឱ្យឃើញពីការផ្សារភ្ជាប់គ្នារវាងការកម្សាន្ដ និងការអប់រំ ព្រមទាំងការឱ្យតម្លៃខ្ពស់លើ អត្ត​សញ្ញាណ និងប្រវត្តិសាស្រ្ដជាតិ ពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។ សូមជម្រាបជូនដែរថា សារមន្ទីរជាតិ បានរៀបចំពិព័រណ៌មិនអចិន្រ្ដៃយ៍ ស្ដីពីគ្រឿងអលង្ការបុរាណ ដោយដាក់តាំងបង្ហាញនូវ រតនវត្ថុខ្មែរ ដែលមានប្រភពមកពីច្រើនសម័យកាល និងច្រើនទីតាំងផ្សេងគ្នា តាំងពីសម័យបុរេប្រវត្តិសាស្រ្ដ ដល់សម័យក្រោយអង្គរ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕ អត្ថបទ៖ លៀ ស៊ីណា
កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លា និងផ្លូវការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើទឹកដីកម្ពុជា
2026/11/24 01:06:23 pm
នាវាពិឃាតចិន និងសម្ភារយោធាជាច្រើនបានមកដល់កម្ពុជា ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធរួមគ្នា​ជាមួយ​កម្ពុជា
2026/11/24 12:50:40 pm
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា VECONAC បន្តពង្រឹងកិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន
2026/11/24 12:23:31 pm
សមយុទ្ធនាគមាស-ឆ្នាំ២០២៦ រវាងកងយោធពលខេមរភូមិន្ទ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក
2026/11/24 11:55:34 am

ព័ត៌មានអន្តរជាតិ

ថ្ងៃសម្រាកបុណ្យអុំទូក៖ ពលរដ្ឋនាំគ្រួសារពីខេត្តមកឈ្វេងយល់ប្រវត្តិសាស្រ្ដនៅសារមន្ទីរជាតិ

2026/11/24 01:29:08 pm
កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លា និងផ្លូវការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើទឹកដីកម្ពុជា
2026/11/24 01:06:23 pm
នាវាពិឃាតចិន និងសម្ភារយោធាជាច្រើនបានមកដល់កម្ពុជា ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធរួមគ្នា​ជាមួយ​កម្ពុជា
2026/11/24 12:50:40 pm
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា VECONAC បន្តពង្រឹងកិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន
2026/11/24 12:23:31 pm
សមយុទ្ធនាគមាស-ឆ្នាំ២០២៦ រវាងកងយោធពលខេមរភូមិន្ទ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក
2026/11/24 11:55:34 am
អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទេសចរណ៍ថ្មីនៅប្រាសាទមេបុណ្យខាងលិច ក្រោយព្រះរាជពិធីសម្ពោធបញ្ចប់ការជួសជុល
2026/11/24 11:01:15 am
ភ្ញៀវទេសចរច្រើនកុះករដើរកម្សាន្តនៅតំបន់មាត់ទន្លេចតុមុខសម្រាប់ព្រឹកថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក
2026/11/24 10:46:26 am

ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំការងារ VECONAC នៅប្រទេសឥណ្ឌូនេស៊ី

2026/11/23 02:59:49 pm
ពលរដ្ឋ-ក្រុមអាជីវករ រំពឹងទទួលបានភ្ញៀវ និងចំណូលកើនឡើង ក្នុងឱកាស បុណ្យអុំទូក ៣ ថ្ងៃ
2026/11/23 02:38:27 pm
ការរៀបចំពិធីបុណ្យអុំទូកនៅបណ្ដាខេត្ត ជាការជំរុញសេដ្ឋកិច្ច និងអភិរក្សអត្តសញ្ញាណ
2026/11/23 02:16:20 pm
អ្នកទេសចម្រុះជាតិសាសន៍ជាច្រើនកុះករ បានទៅទស្សនាប្រាសាទអង្គរវត្ដ ក្នុងឱកាសពិធីបុណ្យអុំទូក
2026/11/23 02:08:15 pm
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរកម្សាន្ត និងរីករាយនៅតាមមាត់ទន្លេដែលជាដំបូងនៃពិធីបុណ្យអុំទូក
2026/11/23 02:03:07 pm
រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្ម ពាក់ព័ន្ធបញ្ហាព្រំដែនគោក
2026/11/23 12:40:17 pm
គណៈប្រតិភូកម្ពុជា បានអញ្ជើញដល់ម៉ាឡេស៊ី ត្រៀមចូលរួមកិច្ចប្រជុំលើកទី៣ UNCLOS កម្ពុជា និងថៃ
2026/11/23 12:32:09 pm

ព័ត៌មានកីឡា

គ្រូភ្នំពេញស៊ីធីថាក្រុមនៅខ្វះខាត ខណៈគ្រូឈើតុំស្ដាយកូនក្រុមកាតក្រហម ក្រោយប្រកួតស្មើគ្នា ១-១

2026/11/20 12:32:14 pm
សហព័ន្ធទ្រីយ៉ាត្លុងរំពឹងរកបានធនធានថ្មីៗពីជើងឯកថ្នាក់ជាតិ ឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១
2026/11/20 12:06:52 pm
សៀមរាបហាក់មិនទាន់កក់ក្ដៅ ខណៈ​អ្នកចាត់ការ​ក្រុម​បាត់​ដំបង​ប្រាប់​មូល​ហេតុ​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​ជ​ម្រុះ​ពានសម្ដេចតេជោ-ថ្នាក់ជាតិ
2026/11/20 11:41:32 am
គ្រូ Port សរសើរព្រះខ័នរាជថា ខ្លាំងជាងក្រុមខ្លួន ខណៈលោក McConkey ទម្លាយ​ចំណុច​ពិសេស​ក្រោយឈ្នះ ៤-១
2026/11/20 11:00:48 am
គ្រូព្រះខ័នរាជ ប្ដេជ្ញាខ្ពស់ក្នុងនាមក្លិប​លេងតំណាងជាតិ និងប្រជាជន​​មុនជួបក្រុម Port FC របស់​ថៃ​យប់​នេះ
2026/11/19 11:10:12 am
អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បង្ហើបថា ធ្លាប់​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ក្នុង​អាជីព​បាល់ទាត់
2026/11/18 03:30:02 pm
គោព្រៃជំទង់កម្ពុជា បញ្ចប់យុទ្ធនាការប្រកួតជម្រុះពានយុវជនអាស៊ី ដោយរកបាន ១ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា
2026/11/18 12:52:06 pm

ពានសម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមការប្រកួតជម្រុះថ្នាក់ជាតិរកបេក្ខភាពឡើងបង្គ្រប់កៅអី ១៦​ក្រុមចុ​ងក្រោយ

2026/11/18 12:33:55 pm
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​
2026/11/17 11:12:18 pm
Romelu Lukaku ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយចំណាយពេល ១៦ ឆ្នាំ
2026/11/17 02:57:59 pm
គណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងកម្ពុជា អំពាវនាវកីឡាករ-កីឡាការិនី ចុះឈ្មោះ ចូល​រួម​រត់​ប្រណាំង​ជើងឯកថ្នាក់ជាតិ អបអរសាទរសន្តិភាព
2026/11/17 02:23:21 pm
ឆ្នាំ២០២៨ មិនមានកីឡាជាតិ តែជំនួសដោយការធ្វើម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន
2026/11/17 12:04:37 pm
យុវជនកម្ពុជា ជួបមីយ៉ាន់ម៉ាបង្គ្រប់កិច្ច ក្រោយអស់ឱកាសប្រជែងកៅអីជុំបន្ដពាន U17 អាស៊ី
2026/11/17 11:11:26 am
វឌ្ឍនៈ បង្ហាញមោទនភាពក្នុងការរួមចំណែកជាមួយជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦
2026/11/17 10:40:45 am

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អធិការបតីអាល្លឺម៉ង់លោក Merz ចោទប្រកាន់រុស្ស៊ីថា កំពុងបង្ករឿងដ៏គ្រោះថ្នាក់

2026/11/24 04:51:10 pm
​ការវាយប្រហាររបស់អ៊ីស្រាអែល លើរថយន្តក្នុងទីក្រុងហ្កាហ្សា សម្លាប់មនុស្ស ៣នាក់ និង ៣នាក់ផ្សេងទៀត រងរបួស
2026/11/24 04:47:18 pm
​រុស្ស៊ីគំរាមបង្កអរិភាពក្នុងសង្រ្គាមដោយបើកចំហរជាមួយប្រទេសអេស្តូនី
2026/11/24 04:40:50 pm
​KCNA៖ កូរ៉េខាងជើងពិចារណាការបិទការិយាល័យការទូតស្វីសនៅទីក្រុងព្យុងយ៉ាង
2026/11/24 03:25:19 pm
​គណៈប្រតិភូមកពីរដ្ឋាភិបាលវេណេស៊ុយអេឡា និងក្រុមប្រឆាំង បញ្ចប់ជុំទី ៤នៃកិច្ចប្រជុំ
2026/11/24 03:22:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/24 04:50:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/23 04:56:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/24 12:15:12 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/23 02:49:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm