ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំនៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាង សហរដ្ឋអាមេរិក-កម្ពុជា
ឯកអគ្គរាជទូតកាតា បេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកាតា-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត
សម្ដេចតេជោ ហ៊ុន សែន៖ «ការផ្ទេរអំណាចពីជំនាន់ចាស់ទៅជំនាន់ថ្មីគឺជារឿងដ៏ត្រឹមត្រូវ»
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ពីសារសំខាន់​នៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ​៥ចំណុច​ទៅកាន់ឯកឧត្តម មីន អោងឡាំង ដើម្បីរួមចំណែកដល់ដំណើរការស្វែង​រកសន្តិភាព​នៅម៉ីយ៉ាន់ម៉ា

ព័ត៌មានជាតិ

នាវាចិនពីរគ្រឿងដែលសំចតនៅកម្ពុជាគឺ ដើម្បីត្រៀមធ្វើសមយុទ្ធប្រចាំឆ្នាំជាមួយកម្ពុជាមិនមែនតាំងមូលដ្ឋានទ័ពនោះឡើយ

2024/05/07 09:15:34 pm
ភ្នំពេញ÷ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានចេញប្រតិកម្មទៅនឹងការ ចុះផ្សាយរបស់សារព័ត៌មានបរទេសមួយ ដែលបានផ្សាយបំភ្លើសការពិត ទាក់ទងនឹងវត្តមាននាវារបស់កង ទ័ពចិនពីរគ្រឿងដែលកំពុងសំចតនៅកំពង់ផែខេត្តព្រះសីហនុ ខណៈការសំចតរបស់នាវាចិនពីរគ្រឿងនេះ គឺសម្រាប់ត្រៀមធ្វើសមយុទ្ធនាគមាសលើកទី៦ជាមួយកម្ពុជាតែប៉ុណ្ណោះ មិនមែនតាំងមូលដ្ឋានទ័ពរបស់ ចិនលើទឹកដីកម្ពុជាដូចការលើកឡើងរបស់សារព័ត៌មានដែលបម្រើឲ្យបរទេសនិងក្រុមប្រឆាំងនោះឡើយ។ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា នាថ្មីនេះៗ មានវិទ្យុបរទេសមួយ បានបន្តផ្សព្វផ្សាយបំផ្លើសការពិតទាំងស្រុងជាថ្មីម្តងទៀត ចំពោះវត្តមាននាវាយោធាចិន២គ្រឿង ដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដោយពួកគេបានចោទប្រកាន់ថា «ជាវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា ហើយជាមូលដ្ឋានកងទ័ពចិនទី២ នៅលើពិភពលោក»។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា«ការផ្សព្វផ្សាយរបស់វិទ្យុបរទេសនេះ គឺជាការមួលបង្កាច់ទាំងស្រុងចំពោះសភាពការណ៍ជាក់ស្តែង និងមានចេតនាបំភាន់ដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំចំពោះសកម្មភាព និងអធិបតេយ្យព្រះជាណាចក្រកម្ពុជា ជាពិសេសវត្តមាននាវាយោធារបស់ចិន ដែលបានចូលមកជួយហ្វឺកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជា និងត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ (ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌)»។ នាយឧត្តមសេនីយ៍ឈុំ សុជាតិ បានបញ្ជាក់បន្ថែមទៀតថា«វត្តមាននាវាចិន២គ្រឿងខាងលើនៅកម្ពុជា ជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ដល់កងទ័ពជើងទឹកកម្ពុជា ដែលជាការរួមចំណែកក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែខ្លាំងក្លា ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍ជោគវាសនារួម ហើយការចូលនៃនាវាចិននេះ ក៏ជាការតេស្តសាកល្បងចំពោះកំពង់ផែរាម ដែលភាគីចិនកំពុងជួយសាងសង់ឱ្យកម្ពុជា ហើយកម្ពុជាក៏គ្រោងនឹងទិញនាវាបែបនេះដើម្បីបម្រើឱ្យវិស័យយោធានៅពេលខាងមុខផងដែរ មិនមែនជាការតាំងមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា ដូចសារព័ត៌មានបរទេសដែលមាននិន្នាការនយោបាយមួយចំនួនចុះផ្សាយឡើយ»។ នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថាពាក់ព័ន្ធនឹងការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពបរទេសនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងទៅដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនឡើយ ហើយកម្ពុជាក៏មិនអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនជាដាច់ខាត។  តាមរយៈសារប្រតិកម្មនេះដែរ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ក៏បានរំលឹកផងដែរថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាមេដឹកនាំកម្ពុជា ក៏បានចេញមកបញ្ជាក់យ៉ាងច្បាស់ជុំវិញករណីនេះដោយកម្ពុជាមានភាពចាំបាច់ ដែលត្រូវមានមូលដ្ឋានកងទ័ពបរទេសនោះឡើយ។ សម្តេចបានចោទសួរថា «តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី? តើកម្ពុជាឆោតល្ងង់រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការណ៍គោរពឯករាជ្យភាពកម្ពុជាពីសំណាក់ចិនឬ?»។ ដោយឡែកនៅក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់២ចំណុចផងដែរ នោះគឺ «ទី១៖ រដ្ឋធម្មនុញ្ញកម្ពុជា គ្មានឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត ហើយគ្មានភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជានោះទេ និងទី២៖ យើងមិនឱ្យប្រើប្រាស់ប្រទេសយើងជាមូលដ្ឋានប្រឆាំងនឹងប្រទេសណានោះទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗ ប្រឆាំងប្រទេសណាមួយក៏យើងមិនឱ្យនោះដែរ»។  យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ក៏បានសង្ឃឹមថា ការបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ម្តងហើយម្តងទៀតរបស់កម្ពុជា នឹងអាចលុបបំបាត់ការបំភ្លៃ ការបំផ្លើសព័ត៌មានរបស់សារព័ត៌មានបរទេស និងពាក្យចចាមអារ៉ាមមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពបរទេសនេះតទៅទៀត៕អត្ថបទ÷ បាន ចក់
ខ្មាន់កាំភ្លើងបាញ់បង្ករបួសដល់បុរសម្នាក់ ត្រូវឃាត់ខ្លួនបាន ក្រោយបាញ់តដៃជាមួយសមត្ថកិច្ច
2024/05/07 08:52:37 pm
សប្បុរសជន១៤ក្រុមផ្សេងគ្នាបានអញ្ជើញនាំយកថវិកាបរិច្ចាគក្នុងឱកាសទិវា៨ឧសភា
2024/05/07 08:23:56 pm
រោងចក្រមួយកន្លែងទទួលយកការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវ ដើម្បីរួមចំណែកក្នុងការពារជីវៈចម្រុះ
2024/05/07 07:31:30 pm
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំនៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាង សហរដ្ឋអាមេរិក-កម្ពុជា
2024/05/07 07:09:32 pm

ព័ត៌មានអន្តរជាតិ

លោកស្រី Navalnaya ហៅមេដឹកនាំរុស្ស៊ីលោក Putin ថា ជា «ឃាតក» នៅថ្ងៃលោកស្បថចូលកាន់តំណែងអាណត្តិថ្មី

2024/05/07 08:38:34 pm
កោះតៃវ៉ាន់និយាយថា នាវាចិន ៤គ្រឿង បានចូលក្នុងដែនទឹក «ហាមឃាត់»
2024/05/07 08:37:07 pm
ចិនជំរុញឲ្យអ៊ីស្រាអែល «បញ្ឈប់ការវាយប្រហារលើទីក្រុង Rafah»
2024/05/07 08:36:05 pm
អាល្លឺម៉ង់ បញ្ជូននាវាចម្បាំងពីរគ្រឿង ទៅឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលមានភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់
2024/05/07 08:34:56 pm
ការវាយប្រហារក្នុងមន្ទីរពេទ្យ នៅចិនបណ្តាលឲ្យមនុស្សស្លាប់ ឬ របួសជាង ១០នាក់
2024/05/07 04:59:36 pm
អាល្លឺម៉ង់ ប្តេជ្ញាការពារប្រទេសបាល់ទិកពីការវាយប្រហាររបស់រុស្ស៊ី
2024/05/07 04:58:07 pm
នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ ឧប្បត្តិហេតុនៅក្នុងដែនអាកាសរបស់យោធាចិន មិនអាចទទួលយកបានទេ
2024/05/07 04:56:15 pm

យូនីសេហ្វ ព្រមានថា ការលុកលុយចូលទីក្រុងរ៉ាហ្វា នឹងគំរាមកំហែងដល់កុមារ ៦០០.០០០នាក់

2024/05/07 04:54:54 pm
លោក ពូទីន ស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី សម្រាប់អាណត្តិទី៥
2024/05/07 04:51:36 pm
ចំហេះព្រៃនៅជប៉ុនភាគខាងជើង ឆេះរាលដាលលើផ្ទៃដី១,៣៥គីឡូម៉ែត្រក្រឡា
2024/05/07 03:33:24 pm
ការវាយប្រហារដោយយានដ្រូន របស់រុស្ស៊ី រំខានការផ្គត់ផ្គង់ថាមពលដល់ផ្នែកខ្លះនៃតំបន់ Sumy របស់អ៊ុយក្រែន
2024/05/07 03:32:09 pm
ជប៉ុនប្រាប់អាមេរិកថា ការអត្ថាធិប្បាយរើសអើងរបស់លោក បៃដិន គឺគួរឲ្យសោកស្តាយ
2024/05/07 03:30:20 pm
អ្នកការទូតចិននិយាយថា កិច្ចចរចាសន្តិភាពអ៊ុយក្រែន គួរតែរួមបញ្ចូលរុស្ស៊ី
2024/05/07 03:29:08 pm
សំណុំរឿងព្រហ្មទណ្ឌ Goldman Sachs ពាក់ព័ន្ធនឹងមូលនិធិ 1MDB របស់ម៉ាឡេស៊ី បញ្ចប់ជាផ្លូវការ
2024/05/07 03:27:26 pm

ព័ត៌មានកីឡា

ពានបាល់ទះ ៤ស្មើ បញ្ចប់ដោយជោគជ័យ ជាមួយគំរូដ៏ល្អ សម្រាប់កីឡាករទូទាំងប្រទេស

2024/04/29 10:12:30 am
ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកលើកទី៥ ពានសម្ដេចតេជោ ហ៊ុន សែន ក្រោយខកខាន ៥រដូវកាល
2024/04/29 09:35:18 am
អបអរសាទរ! កម្ពុជា ឈ្នះមេដាយ ៧គ្រឿងពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ
2024/04/28 08:38:16 am
អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤
2024/04/07 09:50:02 am
គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am

រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា

2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am
ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន
2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាវាចិនពីរគ្រឿងដែលសំចតនៅកម្ពុជាគឺ ដើម្បីត្រៀមធ្វើសមយុទ្ធប្រចាំឆ្នាំជាមួយកម្ពុជាមិនមែនតាំងមូលដ្ឋានទ័ពនោះឡើយ

2024/05/07 09:15:34 pm
​ខ្មាន់កាំភ្លើងបាញ់បង្ករបួសដល់បុរសម្នាក់ ត្រូវឃាត់ខ្លួនបាន ក្រោយបាញ់តដៃជាមួយសមត្ថកិច្ច
2024/05/07 08:52:37 pm
​លោកស្រី Navalnaya ហៅមេដឹកនាំរុស្ស៊ីលោក Putin ថា ជា «ឃាតក» នៅថ្ងៃលោកស្បថចូលកាន់តំណែងអាណត្តិថ្មី
2024/05/07 08:38:34 pm
​កោះតៃវ៉ាន់និយាយថា នាវាចិន ៤គ្រឿង បានចូលក្នុងដែនទឹក «ហាមឃាត់»
2024/05/07 08:37:07 pm
​ចិនជំរុញឲ្យអ៊ីស្រាអែល «បញ្ឈប់ការវាយប្រហារលើទីក្រុង Rafah»
2024/05/07 08:36:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/07 10:28:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/05 01:23:06 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/04 09:37:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/06 04:57:14 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am