សម្ដេចធិបតីផ្ដល់បណ្ណសរសើរ និងឧបត្ថម្ភថវិកា ២០០លានរៀលដល់ខេត្តចំនួន៦ គ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលចូលឆ្នាំថ្មី
សម្ដេចធិបតីអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់​ៗចំនួនពីរ
សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកឲ្យជនក្បត់ជាតិបីជំនាន់ថា​ជាអ្នក​នយោបាយ​ចាស់វស្សា​ដែលល្ងង់
សម្ដេចធិបតីអំពាវនាវពលរដ្ឋចូលរួមថែរក្សាមរតកវប្បធម៌ខ្មែរដោយចាត់ទុកវប្បធម៌គឺសម្រាប់ទាំងអស់គ្នា

ព័ត៌មានជាតិ

ILO សរសើរកម្ពុជាអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈមានវឌ្ឍនភាពលឿនជាងប្រទេសមួយចំនួន

2024/04/26 03:47:24 pm
ភ្នំពេញ ៖ ក្នុងជំនួបការងារនៅស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី ស៊ាវយាន ឈាន (Xiaoyan Qian) នាយិកានៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា ឡាវ និងថៃ បានសរសើរថា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃរាជរដ្ឋាភិបាលកម្ពុជា មានវឌ្ឍនភាពលឿនជាងបណ្តាប្រទេសក្នុងតំបន់មួយចំនួន។ ​ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៦ មេសា ឆ្នាំ២០២៤នេះ បានសសេរក្នុងបណ្តាញសង្គមថា នាឱកាសនៃជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានថ្លែងអំណរគុណដល់លោកស្រី ចំពោះការវាយតម្លៃនិងការកោតសរសើរ ហើយក៏បានថ្លែងអំណរគុណដល់អង្គការ ILO ដែលបានផ្តល់កិច្ចសហការដើម្បីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈគម្រោង ការបណ្តុះបណ្តាលមន្ត្រីជំនាញលើជំនាញទន់ដើម្បីបង្កើនផលិតភាពការងារ គម្រោងការងារសមរម្យសម្រាប់យុវជន គម្រោងទីផ្សារការងារសកម្ម និងគម្រោងនៃការកសាងសមត្ថភាពស្ថាប័នចំពោះបេឡាជាតិសន្តិសុខសង្គមជាដើម។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងដែលជាគន្លឹះដើម្បីធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដែលនេះជាចំណុចដ៏សំខាន់មួយក្នុងគោលបំណងធានាពីទំនាក់ទំនងវិជ្ជាជីវៈ សិទ្ធិសេរីភាព ផលិតភាព និងសុខមាលភាព រួមទាំងបរិយាកាសល្អសម្រាប់វិនិយោគិនផងដែរ។ ក្នុងនោះឯកឧត្តម ក៏បានពន្យល់លំអិតពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥លាននាក់ ដែលជាយុទ្ធសាស្ត្រដ៏មុតស្រួចដើម្បីផ្លាស់ប្តូរកម្លាំងអតិពលកម្មក្នុងទីផ្សារការងារឱ្យកម្ពុជាប្រែក្លាយជាសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនាញ។ ក្រសួងការងារ បានបញ្ជាក់ថា ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការបន្តគាំទ្រទៅវិញទៅមកដើម្បីឱ្យគម្រោងដែលភាគីទាំងពីរបានកំពុងសហការឱ្យកាន់តែរលូនជាបន្តទៀតដើម្បីវិបុលភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕អត្ថបទ ៖ ឈិត បូរ៉ាវី
បើកវគ្គបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាស សម្រាប់អង្កេតចន្លោះជំរឿនប្រជាជន ឆ្នាំ២០២៤
2024/04/26 03:11:28 pm
ខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់លាយលំនឹងដុំទឹកកកតូចៗ
2024/04/26 01:15:48 pm
មនុស្ស ១៨នាក់ ត្រូវបានបញ្ជូនទៅតុលាការក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងខេត្តពោធិ៍សាត់
2024/04/26 12:59:04 pm
ស.ស.យ.ក ខេត្តកំពង់ឆ្នាំង បរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងគោលបំណងជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងត្រូវការឈាមជាចាំបាច់
2024/04/26 12:57:52 pm

ព័ត៌មានអន្តរជាតិ

ប្រភព៖ ក្រុមហ៊ុន ByteDance ចង់បិទ TikTok នៅសហរដ្ឋអាមេរិក ប្រសិនជម្រើសផ្លូវច្បាប់មិនបានជោគជ័យ

2024/04/26 03:34:40 pm
ហ្វីលីពីន បារាំង និងអាមេរិក ធ្វើសមយុទ្ធលើសមុទ្រពហុភាគី
2024/04/26 03:33:26 pm
គណបក្សគូប្រជែង២ ទំនងជាចូលរួមជាមួយរដ្ឋាភិបាលចម្រុះដ៏ធំរបស់ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី លោក Prabowo
2024/04/26 03:23:43 pm
ឥទ្ធិពលនៃការហាមប្រាម TikTok នៅប្រទេសផ្សេងទៀត អាចជាសញ្ញាថា មានអ្វីកើតឡើង ចំពោះសហរដ្ឋអាមេរិក
2024/04/26 03:22:15 pm
អាមេរិក និងប្រទេសចំនួន ១៧ផ្សេងទៀត ទាមទារឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរ ដែលត្រូវឃុំខ្លួននៅហ្កាហ្សា
2024/04/26 03:21:19 pm
ទីក្រុងតូចៗ នៅប្រទេសកូរ៉េខាងត្បូង ប្រឈមការខ្វះវេជ្ជបណ្ឌិត
2024/04/26 03:20:18 pm
អ៊ុយក្រែន បានប្រើប្រាស់មីស៊ីលដែលអាមេរិកផ្គត់ផ្គង់ដោយសម្ងាត់ ដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ី
2024/04/26 03:19:21 pm

ត្រីបាឡែន ២៨ក្បាល ក្នុងចំណោម១៦០ក្បាលងាប់ នៅរដ្ឋWestern Australia បន្ទាប់ពីជាប់គាំងខ្លួន

2024/04/26 03:18:37 pm
បម្រាម TikTok អាចប៉ះពាល់ដល់មហិច្ឆតាបច្ចេកវិទ្យារបស់ចិន និងបង្កភាពតានតឹងឌីជីថលជាមួយអាមេរិក
2024/04/26 03:17:51 pm
អ្នកទោសជាង ១០០នាក់ បានរត់គេចខ្លួន បន្ទាប់ពីភ្លៀងបានបំផ្លាញពន្ធនាគារនីហ៊្សេរីយ៉ា
2024/04/26 03:17:07 pm
រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន ព្រួយបារម្ភពីផលប៉ះពាល់អវិជ្ជមាននៃការធ្លាក់ថ្លៃរបស់ប្រាក់យ៉េន
2024/04/26 02:07:31 pm
ក្រុមឧទ្ទាមមីយ៉ាន់ម៉ា និងរបបសឹក បន្តប្រយុទ្ធយ៉ាងក្ដៅគគុក ដើម្បីដណ្ដើមភូមិព្រំដែនដ៏សំខាន់
2024/04/26 02:03:25 pm
ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្គ្រាមហ្កាហ្សា ឡើងជាង ៣៤.៣០០ នាក់
2024/04/26 02:00:16 pm
សមាជិកក្រុមប្រដាប់អាវុធ EMC ១៥នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅកូឡុំប៊ី
2024/04/26 01:55:58 pm

ព័ត៌មានកីឡា

អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤

2024/04/07 09:50:02 am
គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា
2024/03/28 03:12:30 pm
វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត
2024/03/27 10:43:41 am
ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤
2024/03/27 09:45:59 am
រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា
2024/03/25 12:06:01 pm
ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា
2024/03/25 11:45:06 am
ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ
2024/03/07 10:53:45 am

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន

2024/01/26 10:04:49 am
បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ
2023/12/25 02:12:07 pm
កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា
2023/12/18 09:41:49 am
កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន
2023/12/11 12:00:55 pm
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប
2023/12/11 11:41:01 am
ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង
2023/12/07 12:54:56 pm
Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup
2023/12/07 12:38:30 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ILO សរសើរកម្ពុជាអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈមានវឌ្ឍនភាពលឿនជាងប្រទេសមួយចំនួន

2024/04/26 03:47:24 pm
​ប្រភព៖ ក្រុមហ៊ុន ByteDance ចង់បិទ TikTok នៅសហរដ្ឋអាមេរិក ប្រសិនជម្រើសផ្លូវច្បាប់មិនបានជោគជ័យ
2024/04/26 03:34:40 pm
​ហ្វីលីពីន បារាំង និងអាមេរិក ធ្វើសមយុទ្ធលើសមុទ្រពហុភាគី
2024/04/26 03:33:26 pm
​គណបក្សគូប្រជែង២ ទំនងជាចូលរួមជាមួយរដ្ឋាភិបាលចម្រុះដ៏ធំរបស់ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី លោក Prabowo
2024/04/26 03:23:43 pm
​ឥទ្ធិពលនៃការហាមប្រាម TikTok នៅប្រទេសផ្សេងទៀត អាចជាសញ្ញាថា មានអ្វីកើតឡើង ចំពោះសហរដ្ឋអាមេរិក
2024/04/26 03:22:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 06:59:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am